ឯកឧត្តម ឡោក ឆាយ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា លើគម្រោងបែងចែកកញ្ចប់ថវិកា ឆ្នាំ២០១៩
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា លើគម្រោងបែងចែកកញ្ចប់ថវិកា ឆ្នាំ២០១៩ របស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅតាមគម្រោងចំណាយរបស់រចនាសម្ព័ន្ធនយោបាយ រចនាម្ព័ន្ធរដ្ឋបាល និងតាមគម្រោងចំណាយសម្រាប់កិច្ចលទ្ធកម្ម និងការអភិវឌ្ឍន៍ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា។